Home

I am an environmental social scientist with a track record of delivering interdisciplinary and applied research. I work with conservation practitioners and Indigenous Peoples to understand conservation problems and develop solutions.

A short video from the World Economic Forum about our recent paper on the Conservation Basic Income

Latest from the Blog

សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចគឺជាគន្លឹះនៃការអភិរក្សប្រកប​ដោយ​​យុត្តិធម៌ សមធម៌ និងភាពធន់នៅក្នុងប្រទេសកម្ពុជា

អត្ថបទនេះបានចេញផ្សាយលើគេហទំព័រ CamboJA កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ [Link]។ អត្ថបទនេះបានចេញផ្សាយជាភាសារអង់គ្លេសលើគេហទំព័រ Mongabay កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ [Link] ស្របពេលដែលជនជាតិដើមភាគតិចមានចំនួនប្រមាណ៦ភាគរយនៃចំនួនប្រជាជនសរុប​ក្នុង​ពិភពលោក ពួក​គេក៏​មា​នសិទ្ធិកាន់កាប់ដីធ្លី និងធ្វើការគ្រប់គ្រងដីធ្លីយ៉ាងតិច៣៨លាន​គីឡូ​ម៉ែត្រ​​ការ៉េ នៅក្នុងប្រទេសចំនួន៨៧។ នៅកន្លែងជាច្រើន ក្រុមជនជាតិដើមភាគតិច គឺជា​អ្នក​ថែ​រក្សាជីវៈចម្រុះ ដីធ្លី និង​សមុទ្រប្រកប​ដោយប្រសិទ្ធភាព ​ព្រម​ទាំងរក្សាបាននូវតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច ទៅតាមបរិបទផ្សេងៗគ្នានៃសហគមន៍របស់ពួកគេ។ ហេតុ​ដូច្នេះ​ ការ​លើកកម្ពស់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចបានក្លាយជាចំណុចស្នូលនៃការប្ដេជ្ញា​ចិត្ត និង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិស្ដីពីអាកាសធាតុនិងជីវៈចម្រុះ។ ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់មេគង្គដែលមានច្បាប់ទទួលស្គាល់សិទ្ធិ​សហគមន៍ជនជាតិដើមភាគ​តិច​ក្នុ​ងកា​រគ្រប់​គ្រង​ដីសមូហភាពសហគមន៍។​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មានមោទនភាព ​និងគួ​រតែបន្ត​ពង្រឹង​​ការ​​អនុវត្ត​ក្រប​ខណ្ឌ​ច្បាប់​នេះ​។​ បណ្ណ​កម្ម​សិទ្ធិ​ទាំ​ង​នេះ​​ការ​ពារ​ដី​សហគមន៍ឱ្យ​ឋិត​ឋេរ និងផ្ដល់ការការពារ​ជាក់​លាក់​សម្រាប់​​ដី​សមូហភាព​សហគមន៍​​​​ដូចជាដីសម្រាប់ធ្វើចម្ការវិលជុំ ព្រៃអារក្ស និងព្រៃកប់សព។  យ៉ាងណាមិញ ដំណើរការដើម្បីទទួលកម្មសិទ្ធិដីធ្លីទាំងនេះនៅមានបន្ទុក​ធ្ងន់ និងមានសភាព​យឺតយ៉ាវ។ សភាព​នេះ​បាន​ធ្វើឱ្យ​សហគមន៍​ជនជាតិដើមភាគតិចជាច្រើនគ្មានភាព​ប្រាកដ​ប្រជា ​និងគ្មានសុវត្ថិភា​ព​អស់​​ជា​ច្រើន​ឆ្នាំ​។​ ក្នុង​ចំណោម​សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥៨ ក្នុងប្រទេសកម្ពុជា មានតែ​៤០​សហគមន៍​​តែ​ប៉ុណ្ណោះ​ដែល​បាន​ទទួលកម្មសិទ្ធិដីធ្លី​។ វាមានសារ​សំខាន់ខ្លាំងណាស់ក្នុងការ​លើក​កម្ពស់​ភាព​​ម្ចាស់​ការ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​​តាម​រយៈ​ការ​​ពង្រីក​ ពង្រឹង​ និង​អនុវត្ត​យ៉ាង​​​ពេញ​លេញ​នូវ​ការ​ទទួល​ស្គាល់​​ជា​​ផ្លូវ​ច្បាប់​ទាំង​នេះ​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ​របស់​​ប្រទេស​កម្ពុជា​ ព្រម​ទាំង​បង្កើត​ទំនុក​ចិត្ត​បន្ថែម​ទៀត​​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​និង​ទីផ្សារ​កាបូន​ដែល​នាំ​ឱ្យ​មាន​លទ្ធ​ភាព​ក្នុង​ការ​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន​កាន់​តែ​ច្រើន​។​ តួយ៉ាង ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ ស្ថិត​នៅភាគខាងកើតនៃប្រទេសកម្ពុជា ដែល​លាត​សន្ធឹង​ពីខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មានប្រភេទសត្វដែលរងការ​គំរាមកំហែងសរុបចំនួន ៧៥ ប្រភេទ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា រួម​ជាមួយ និងសត្វស្លាបចំនួន​៣៥០ប្រភេទ សត្វពានរចំនួន៧ប្រភេទ…

Indigenous land rights are key to conservation in Cambodia

Indigenous peoples are effective custodians of biodiversity, lands, and seas, while sustaining distinct cultural, social and economic values of their communities.

Upholding the legal land rights of these communities is therefore increasingly at the center of international climate and biodiversity commitments and agreements.

“Strengthening Indigenous custodianship by expanding, reinforcing, and fully implementing these legal recognitions is…

Loading…

Something went wrong. Please refresh the page and/or try again.

Get new content delivered directly to your inbox.